Surah Ad-Dukhan Translate in Khmer

ហា មីម
សច្ចានឹងគម្ពីរដ៏សែនច្បាស់
យើងពិតជាបានដាក់ចុះគម្ពីរនៅរាត្រី មួយដ៏សែនពិសិដ្ឋ។ ការពិតយើងពិតជាអ្នកព្រមាន
នៅក្នុងរាត្រីនោះ គេបែង ចែកបទបញ្ជានីមួយៗដ៏គតិបណ្ឌិតបំផុត
ជាបទបញ្ជាមួយពីយើង ការពិតយើង ជាអ្នកចាត់បញ្ជូនរ៉សូល
ជាក្តីមេត្តាមួយពីម្ចាស់អ្នក។ ការពិត លោកជាអ្នកឮ ជាអ្នកដឹងបំផុត
ម្ចាស់បណ្តាមេឃ និងដី និងអ្វីដែលមាននៅក្នុងចន្លោះទាំងពីរ វាប្រសិនបើពួកអ្នក ជាអ្នកប្រាកដក្នុងចិត្តមែន
គ្មានម្ចាស់ណាក្រៅពីលោក លោកធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ម្ចាស់ពួកអ្នក និងម្ចាស់ជីដូនជីតាអ្នកពីដំបូងមក
ផ្ទុយទៅវិញ ពួកគេស្ថិតក្នុងការសង្ស័យមួយ ដែលពួកគេបានលេងសើច
ហេតុនេះ ចូរអ្នករង់ចាំនាថ្ងៃមួយ ដែលមេឃនឹងនាំមកនូវផ្សែងដ៏សែនច្បាស់
Load More