Surah Al-Baqara Translate in Khmer

អាលីហ្វ ឡាម មីម
នេះគឺជាគម្ពីរ គ្មានការមន្ទិលសង្ស័យ ត្រង់ណាមួយឡើយ គឺជាមគ្គុទ្ទេសន៍ចំពោះពួកគោរព កោតខ្លាច
ពួកដែលជឿលើអទិស្សមាន និងបញ្ឈរសឡាត៍ ហើយបានបរិច្ចាគនូវអ្វីដែលយើងបានផ្តល់ទៅ ចំពោះពួកគេ
និងពួកដែលមានជំនឿនឹងអ្វីដែល គេបានបញ្ចុះទៅកាន់អ្នក និងអ្វីដែលគេបានបញ្ចុះកាល ពីមុនអ្នក ហើយចំពោះបរលោក ពួកគេជឿប្រាកដក្នុងចិត្ត
ពួកទាំងនេះហើយ នៅលើមគ្គុទ្ទេសន៍មួយពី ម្ចាស់របស់ពួកគេ ពួកទាំងនេះ គឺជាពួកជោគជ័យ
ប្រាកដណាស់ពួកដែលបានអជំនឿ ពួកគេនៅតែដដែលទេ ទោះបីជាអ្នកបាន ព្រមានពួកគេ ឬអ្នកមិនទាន់ព្រមានពួកគេ ក៏ពួកគេនៅតែមិនជឿ
អល់ឡោះ បានបិទភ្ជិតលើចិត្តពួកគេ និងលើការឮពួកគេ។ ហើយនៅលើការឃើញពួកគេ ក៏ត្រូវគ្របជិតដែរ ។ សម្រាប់ពួកគេ គឺទណ្ឌកម្មដ៏ធំធេងបំផុត
ក្នុងចំណោមមនុស្ស មានអ្នកថា ពួកយើងបានជឿនឹងអល់ឡោះ ជឿនឹងបរលោកការពិត ពួកគេពុំមែនជាពួកជឿទេ
ពួកគេបោកប្រាស់អល់ឡោះ និងពួកដែលមានជំនឿរ។ តាមពិតពួកគេ គ្មានបោកប្រាស់អ្នកណាក្រៅពីខ្លួនឯងទេ ហើយពួកគេ នៅតែមិនដឹងខ្លួនទៀត
ក្នុងចិតពួកគេមានជំងឺ រួចមកអល់ឡោះបានបន្ថែម ជំងឺទៅពួកគេ។ ហើយសម្រាប់ពួកគេ គឺទណ្ឌកម្មយ៉ាងខ្លោចផ្សា ដោយសារតែអ្វីដែលពួកគេធ្លាប់បានភូតកុហក
Load More