Surah Al-Bayyina Translate in Khmer

ពួកដែលបានអជំនឿ នៃពួកអះលីគីតាបឱ្យ និងពួកស៊ីរិក ពុំមែនជាពួកបែក បាក់ខ្ចាត់ខ្ចាយទេ លុះត្រាតែបានដល់ទៅពួកគេ ដោយអាយ៉ាត់ជាក់ស្តែង
គឺរ៉សូលម្នាក់មកពីអល់ឡោះ ដែលនឹងសូត្រទំព័រទាំងឡាយដ៏ស្អាត បរិសុទ្ធ
ក្នុងទំព័រៗនោះ មានបង្គាប់ការទាំងឡាយដ៏ត្រឹមត្រូវបំផុត
ហើយពួកដែលត្រូវបានគេផ្តល់គម្ពីរនោះ មិនបានបាក់បែកគ្នាទេ លើកលែង ក្រោយពីអាយ៉ាត់ជាក់ស្តែងបានទៅដល់ពួកគេ
ហើយគេមិន បញ្ជាពួកគេ ក្រៅពីដើម្បីឱ្យពួកគេប្រណិប័តន៍ អល់ឡោះ ជាពួកអ្នកស្មោះ ត្រង់ចំពោះ លោក ដើម្បីសាសនាដោយភក្តីភាពបំផុត និងដើម្បីឱ្យពួកគេ បញ្ឈរសឡាត៍ និងផ្តល់ហ្សាកាត៍។ ទាំងនេះហើយ សាសនាដ៏ត្រឹមត្រូវ
ការពិត ពួកដែលបានអជំនឿនៃពួកអះលីគីតាប និងពួកស៊ីរិក គឺក្នុងនរក អវិចី ជាពួកអនន្តកាលក្នុងនរកនោះ។ ពួកទាំងអស់នេះហើយ ជាសត្វ លោកដ៏អាក្រក់បំផុត
ការពិតពួកដែលបានជឿ និងបានសាងអំពើកុសល ទាំងឡាយ ពួកទាំងអស់នេះហើយ ដែលជាសត្វលោកដ៏ល្អប្រសើរបំផុត
ការទូទាត់របស់ពួកគេ នៅឯម្ចាស់ពួកគេ គឺស្ថានសួគ៌រមណីយ ដែលមាន ទន្លេទាំងឡាយហូរពីក្រោម នោះជាពួកអនន្តកាលក្នុងនោះដ៏អមតៈ។ អល់ឡោះបានយល់ព្រមនឹងពួកគេ ហើយពួកគេក៏ពេញចិត្តនឹងលោកដែរ។ ទាំងនោះហើយ សម្រាប់អ្នកដែលបានកោតខ្លាចម្ចាស់របស់គេ