Surah Al-Furqan Translate in Khmer

មហាប្រសិទ្ធិ អ្នកដែលបានដាក់ចុះនូវលក្ខណៈវិនិច្ឆ័យ (គួរអាន) ទៅលើអ្នកគោរព របស់លោ់ក ដើម្បីជាអ្នកក្រើនរំលឹកចំពោះលោកទាំងមូល
គឺអ្នកដែលកម្មសិទ្ធិ របស់លោក គឺអធិបតេយ្យមេឃនិងដី ហើយលោកមិនទទួលយកបុត្រាណាមួយទេ ហើយលោកក៏គ?នាស៊ីរិកណាម្នាក់នៅក្នុងអធិបតេយ្យភាពនេះដែរ ហើយលោក បានបង្កើតគ្រប់វត្ថុទាំងអស់ រួចលោកក៏បានកំរិតវត្ថុនោះ នូវសមាមាត្រមួយ
ហើយពួកគេបានទទួលយកក្រៅពីលោកធ្វើជាម្ចាស់ ដែលពួកគេមិនអាចបង្កើត វត្ថុណាមួយបានផង ខណៈដែលពួកគេត្រូវគេបង្កើត ហើយពួកគេមិនអាចគ្រប់ គ្រងបាននូវឧបសគ្គ និងអត្ថប្រយោជន៍ណាមួយសម្រាប់ខ្លួនពួកគេទេ ហើយពួក គេក៏ពុំអាចគ្រប់គ្រងមរណភាព និងជីវិត និងការរស់ឡើងវិញបានដែរ
ហើយ ពួកដែលអជំនឿថា នេះគឺគ្មានអ្វីីក្រៅពីការភូតកុហក ដែលមូហាំម៉ាត់បានប្រឌិតវា ឡើងឡើយ ហើយមនុស្សមួយក្រុមផ្សេងទៀតបានជួយគាំទ្រគេនៅលើការភូត កុហកនោះ។ ពួកគេបានទៅដល់ភាពអយុត្តិធម៌ និងការភូតកុហកយ៉ាងប្រាកដ
ហើយពួកគេថា គឺជាបុរាណនិទាន ដែលមូហាំម៉ាត់បានសរសេរវាឡើង គឺជា បុរាណនិទានដែលត្រូវបានសូត្រទៅកាន់គេទាំងព្រឹក និងទាំងរសៀល
ថាទៅ បានដាក់ចុះវាមក ដោយអ្នកដែលដឹងអាថ៌កំបាំងឯមេឃ និងដី។ ការពិតលោកជា អ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
ហើយពួកគេថា ហេតុអ្វីបានជា រ៉សូលនេះបរិភោគអាហារ ហើយធ្វើដំណើរទៅតាមផ្សារទាំងឡាយចុះ ហេតុអ្វី បានជាគេមិនបានដាក់ម៉ាឡាអ៊ីកាត់ឱ្យចុះមក ដើម្បីម៉ាឡាអ៊ីកាត់នេះនឹងក្លាយទៅ ជាអ្នកក្រើនរំលឹករួមជាមួយគេ?
ឬក៏គេផ្តល់រតនវត្ថុមួយទៅកាន់គេ ឬក៏ឱ្យគេ មានឧទ្យានមួយដែលគេនឹងបរិភោគពីឧទ្យាននោះ?។ ហើយពួកដែលបំពានថា ពួកអ្នកមិនធ្វើតាម ក្រៅពីបុរសម្នាក់ដែលត្រូវអំពើគេនោះទេ
ចូរអ្នកពិចារណា មើល តើហេតុម្តេចបានជាពួកគេបានធ្វើឧបមាកថាជាច្រើនចំពោះអ្នកដូច្នេះ? ពួក គេបានភាន់វង្វេង ដូចនេះពួកគេគ្មានលទ្ធភាពទៅកាន់ផ្លូវណាមួយឡើយ
មហា ប្រសិទ្ធិលោក ប្រសិនបើលោកមានបំណងប្រាថ្នា លោកប្រាកដជាចាត់ជូនដល់អ្នក នូវកុសលមួយ អំពីសំដីទាំងនោះគឺឋានសួគ៌ទាំងឡាយ ដែលមានទន្លេជាច្រើន ហូរកាត់ពីក្រោមឋានសួគ៌នោះ ព្រមទាំងលោកនឹងចាត់នូវវិមានទាំងឡាយសម្រាប់ អ្នក
Load More