Surah Al-Haaqqa Translate in Khmer

ថ្ងៃដែលសច្ចការ!
តើអ្វីទៅដែលជាថ្ងៃសច្ចការនោះ?
ហើយអ្វីដែលបានប្រាប់អ្នក តើថ្ងៃ សច្ចការនោះគឺអ្វី?
ពួកសាម៉ូទ និងពួកអាទបានបដិសេធចំពោះថ្ងៃមហាវិនាសកម្ម
រីឯពួក សាម៉ូទវិញ គឺគេបានបំផ្លិចបំផ្លាញពួកគេដោយជ្រុលហួសប្រមាណ
រីឯពួកអាទ គឺគេបានបំ ផ្លិចបំផ្លាញពួកគេ ដោយខ្យល់ព្យុះមួយខ្លាំងហួសហេតុ
លោកបានតំរូវឱ្យខ្យល់នោះ វាយលុក ទៅលើពួកគេ ប្រាំពីរយប់ប្រាំបីថ្ងៃជាបន្តបន្ទាប់។ អ្នកនឹងឃើញក្រុមមនុស្សនោះ ដួលទៅដី ពួក គេហាក់ដូចដង្គត់នៃដើមលម៉ើដែលរលំ
តើអ្នកឃើញពួកគេមាន នៅសេសសល់ម្នាក់ទេ?
ហ្វារ៉ាអុង និងអ្នកដែលពីមុននេះ ព្រមទាំងភូមិដែលក្រឡាប់ផ្ងា (ក្រុមលូទ) បាននាំមកនូវ កំហុសឆ្គង
ពួកគេបានល្មើសរ៉សូលម្ចាស់ពួកគេ លោកក៏បានដាក់ទោសពួកគេ នូវការ ដាក់ទោស មួយដោយខ្លាំងក្លា
Load More