Surah Al-Infitar Translate in Khmer

កាលណាមេឃបានពុះបែក
ហើយកាលណាផ្កាយបានធ្លាក់រាយព្រោងព្រាត
ហើយកាលណាសមុទ្រត្រូវបានគេបង្ហូរចូលគ្នា
ហើយកាលណាផ្នូរត្រូវបាន គេបំផុសឡើង
ជីវិតនីមួយៗបានដឹង នូវអ្វីដែលខ្លួនបានបំពេញរួច ហើយនិង ខ្លួនបានពន្យារ
ឱមនុស្ស! អ្វីដែលបានបោកបញ្ឆោតអ្នកពីរឿងម្ចាស់របស់អ្នកដ៏ ថ្លៃថ្លាបំផុត
ដែលបានបង្កើតអ្នក ហើយបានបំពេញលក្ខណៈអ្នក រួចបានធ្វើឱ្យមាន សមសួនដល់អ្នក
ក្នុងសណ្ឋានណាមួយដែលលោកមានបំណង លោកបានផ្សំផ្គុំ អ្នក
មិនមែនត្រឹមតែប៉ុណ្ណោះ ផ្ទុយទៅវិញពួកអ្នកបានបដិសេធនឹងថ្ងៃវិនិច្ឆ័យ
លើពួកអ្នកពិតជាមានពួកឆ្មាំ
Load More