Surah Al-Jinn Translate in Khmer

ចូរអ្នកថាទៅ យើងត្រូវបានគេវ៉ាហ៊ីមកកាន់យើង ដើម្បីឱ្យក្រុមមួយនៃពួកជិនបានផ្ទៀងស្តាប់ រួចមកពួកគេថា ការពិតយើង យើងបានឮគួរអានមួយដ៏ចំឡែក
គួរអាននោះចង្អុលបង្ហាញ ទៅកាន់ផ្លូវត្រឹមត្រូវ ពួកយើងមានជំនឿនឹងគួរអាននោះហើយ ហើយដាច់ខាតពួកយើងក៏មិន ចាត់ទុកនរណាម្នាក់ជាស៊ីរិកនឹងម្ចាស់យើងឡើយ
ហើយអានុភាពម្ចាស់យើង ពិតជាខ្ពង់ខ្ពស់ លោកមិនបានទទួលយកប្រពន្ធ ហើយក៏មិនទទួលយកបុត្រដែរ
ហើយជាការពិត មានអ្នក ល្ងង់ខ្លៅរបស់ពួកយើងបាននិយាយទៅលើអល់ឡោះ នូវពាក្យដ៏ហួសហេតុ
ពួកយើងគិត ស្មានថា មនុស្ស និងជិនដាច់ខាតមិននិយាយការភូតកុហកណាមួយទៅលើអល់ឡោះទេ
ការ ពិត មានពួកបុរសក្នុងចំណោមមនុស្ស រកការគាំពារនឹងពួកបុរសក្នុងចំណោមជិន ដូចនេះ ពួក បុរសនៃមនុស្សបានថែមឱ្យពួកបុរស?ជិនរឹតតែផ្គើនបំពានថែមទៀត
ពួកគេ (ជិន) បានគិតស្មាន ដូចដែលពួកអ្នកបានគិតស្មានដែរថា អល់ឡោះនឹងមិនប្រោសម្នាក់ណាសោះឡើយ
ពួកយើង បានស្ទាបស្ទង់មេឃ រួចមកយើងបានប្រទះឃើញមេឃនោះ ត្រូវបានពោរពេញដោយការការពារ ដ៏រឹងមាំបំផុត និងដុំភ្លើង
ពួកយើងធ្លាប់បានអង្គុយនៅទីកន្លែងអង្គុយនាឯមេឃដើម្បីស្តាប់។ ក៏ប៉ុន្តែឥឡូវនេះ ជនណាដែលត្រងត្រាប់ស្តាប់ជននោះនឹងជួបប្រទះនូវដុំភ្លើងមួយ ដែលរង់ចាំ ឃ្លាំមើលចំពោះគេ
ពួកយើងមិនបានដឹងទេថា តើប្រការអាក្រក់ឬ ដែលពួកគេចង់ឱ្យមាន ដល់ជនដែលនៅឯដី ឬក៏ម្ចាស់ពួកគេចង់ឱ្យពួកគេមានសុភវិនិច្ឆ័យ
Load More