Surah Al-Muzzammil Translate in Khmer

ឱអ្នកដណ្តប់ភួយ!
ចូរអ្នកក្រោកឈរឡើង ពេលរាត្រីកាល លើកលែងតែបន្តិច បន្តួចបានហើយ
ពាក់កណ្តាលនៃរាត្រីកាល ឬចូរអ្នកបន្ថយជាងពាក់កណ្តាលបន្តិច
ឬចូរអ្នកបន្ថែមជាងពាក់កណ្តាលបន្តិច ហើយចូរអ្នកសូត្រអាល់គួរអាន ដោយ លំនាំត្រឹមត្រូវ
យើងពិតជានឹងបោះទៅលើអ្នក នូវសំដីមួយដ៏ធ្ងន់ធ្ងរបំផុត
ពេល វេលា នៃរាត្រីកាល គឺពិតជារឹងមាំជាងផ្នែកធុរកិច្ច និងត្រឹមត្រូវជាងផ្នែកពាក្យសំដី
នៅពេលថ្ងៃ អ្នកពិតជាមានការងារដ៏វែងអន្លាយ
ចូរអ្នកនឹកទៅឈេ?ម្ចាះសា់អ្នក ហើយចូរអ្នកផ្តាច់ខ្លួន(ធ្វើប្រណិប័តន៍) ដោយការផ្តាច់ខ្លួនយ៉ាងពេញលេញមួយឆ្ពោះ កាន់ទៅលោក
ម្ចាស់នៃបូព៌ាទិស និងបស្ចឹមទិស។ គ្មានទេម្ចាស់ជាទីសក្ការៈក្រៅពី លោក។ ហេតុនេះ ចូរអ្នកទទួលយកលោកធ្វើជាអ្នកគាំពារ
ចូរអ្នកអត់ធ្មត់លើអ្វី ដែលពួកគេបាននិយាយ ហើយចូរអ្នកភៀសខ្លួនពីពួកគេ នូវការភៀសខ្លួនមួយដ៏ល្អ បំផុត
Load More