Surah Al-Qalam Translate in Khmer

នូន។ សច្ចានឹងស្លាបប៉ាកា ព្រមទាំងអ្វីដែលពួកគេបានសរសេរ
ដោយការុណភាពរបស់ម្ចាស់ អ្នក អ្នកពុំមែនជាមនុស្សវិកលចរិតទេ
ពិតប្រាកដណាស់ អ្នកពិតជាមានរង្វាន់មួយ ដោយ គ្មានការកាត់ផ្តាច់សោះឡើយ
ហើយអ្នកពិតជាស្ថិតលើសីលធម៌មួយដ៏ថ្កុំថ្កើងបំផុត
អ្នកគង់ តែនឹងឃើញ ហើយពួកគេក៏គង់តែនឹងឃើញដែរ
ក្នុងចំណោមពួកអ្នក តើនរណាមួយដែលត្រូវ បាត់បង់វិចារណញ្ញាណ
ការពិតម្ចាស់របស់អ្នក លោកដឹងបំផុតចំពោះអ្នកដែលបានរសាត់ វង្វេងពីផ្លូវរបស់លោក ហើយលោកក៏ដឹងទៀត ចំពោះពួកដែលទទួលយកមគ្គុទ្ទេសន៍
ដូចនេះ ចូរអ្នកកុំគោរពតាមពួកបដិសេធ
ពួកគេពេញចិត្ត ប្រសិនបើអ្នកទន់ភ្លន់ រួចពួកគេក៏ទន់ភ្លន់ដែរ
ហើយចូរអ្នកកុំគោរពតាមរាល់អ្នកចូលចិត្តស្បថស្បែរ ដែលថោកទាបបំផុត
Load More