Surah An-Naziat Translate in Khmer

សច្ចានឹងពួកដែលដកហូត(ព្រលឹង) ដោយឃោរឃៅ
សច្ចានឹងពួកដែលដកហូត (ព្រលឹង) ដ៏ថ្នមៗ
សច្ចានឹងពួកដែលចុះពីមេឃនូវការចុះមួយដ៏រហ័ស
សច្ចានឹងពួក ដែលដណ្តើមគ្នា នូវការដណ្តើមមួយដ៏ស្វាហាប់
សច្ចានឹងពួកដែលរៀបចំនូវកិច្ចការមួយ
នាថ្ងៃអ្វីដែលធ្វើឱ្យរញ្ជួយ នូវការរញ្ជួយមួយដ៏តក់ស្លុត
អ្វីដែលធ្វើឱ្យរញ្ជួយបន្ទាប់នោះ នឹងតាមពីក្រោយវា
ចិត្តថ្លើមនាថ្ងៃនោះ គឺរំជើបរំជួល
គំហើញនានារបស់វា គឺបន្ទាប បង្អោន
ពួកគេនឹងនិយាយថា តើពួកយើងដែលនៅក្នុងរណ្តៅ ត្រូវគេបញ្ជូនទៅជាសភាព ដើមវិញឬ?
Load More