Surah An-Nisa Translate in Khmer

ឱមនុស្ស! ចូរពួកអ្នកគោរពកោតខ្លាចម្ចាស់ពួកអ្នកដែលបានបង្កើតពួកអ្នកមកពីរូបតែមួយ (អាដាម) និងលោកបានបង្កើតពីរូបនោះ នូវដៃគូរបស់គេ(ហាវ៉ា)។ ហើយលោកបានពង្រាយពីគេទាំងពីរនោះ នូវបុរសនិងនារីជាច្រើន។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដែលពួកអ្នកសួរគ្នាអំពីលោក និង(ចូរខ្លាចការផ្តាច់) ពង្សាវលី។ ជាការពិតណាស់ អល់ឡោះជាអ្នកឃ្លាំមើលពួកអ្នក
ចូរពួកអ្នកប្រគល់ជូនកូនកំព្រានូវទ្រព្យសម្បត្តិពួកគេ ហើយចូរពួកអ្នកកុំប្តូររបស់អាក្រក់យករបស់ល្អ។ ហើយចូរពួកអ្នកកុំស៊ី ទ្រព្យសម្បត្តិពួកគេ នឹងទ្រព្យសម្បត្តិពួកអ្នក។ ការពិតវាជាអំពើបាបមួយដ៏ធំអស្ចារ្យ
ហើយបើពួកអ្នកខ្លាចថា ខ្លួនឯងមិនយុត្តិធម៌ក្នុងរឿងកូនកំព្រា ចូរពួកអ្នករៀបការជាមួយនារីដែលត្រូវបានអនុញ្ញាតជូនពួកអ្នកពីរ ឬបី ឬបួន។ បើពួកអ្នកខ្លាចថាខ្លួនឯងមិនយុត្តិធម៌ គឺតែមួយនាក់ប៉ុណ្ណោះ ឬទាសីដែលមានក្នុងកណ្តាប់ដៃពួកអ្នក។ឱ្យនេះគឺជិតបំផុតដើម្បីកុំឱ្យពួកអ្នកលំអៀង
ចូរពួកអ្នកប្រគល់ប្រាក់ខាន់ស្លាឱ្យពួកនាង ជាការចាំបាច់។ បើពួកនាងបានស្មគ្រ័ចិត្តជូនពួកអ្នកពីចំណែកណាមួយនៃខាន់ស្លានោះ ចូរពួកអ្នកទទួលទានវាចុះដោយក្តីរីករាយអបអរ
ចូរពួកអ្នកកុំអាលប្រគល់ជូនទៅបណ្តាអនីតិជន នូវទ្រព្យសម្បត្តិពួកអ្នកដែលអល់ឡោះចាត់ឱ្យពួកអ្នកគ្រប់គ្រង។ នៅក្នុងនេះចូរពួកអ្នកផ្តល់ជាអាហារ និងសំលៀកបំពាក់ជូនពួកគេ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដ៏សមរម្យ
ចូរពួកអ្នកពិសោធពួកកេ្មងកំព្រា ទាល់តែកាលណាពួកគេដល់អាយុរៀបការ។​ ឱ្យឱ្យបើពួកអ្នកបានឃើញថាពួកគេមានសុភនិច្ឆ័យ ចូរពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យសម្បត្តិពួកគេ។ ចូរពួកអ្នកកុំទទួលទានទ្រព្យសម្បត្តិពួកគេដោយហួសហេតុុ និងឆ្លៀតឱកាសមុនពួកគេធំឡើង។ ជនដែលជាអ្នកធូរធារត្រូវចៀសវាង ហើយជនដែលជាអ្នកក្រត្រូវទទួលទានដោយសមរម្យ។ នៅពេលពួកអ្នកបានប្រគល់ឱ្យពួកគេនូវទ្រព្យសម្បត្តិរពួកគេ ចូរពួកអ្នករកសាក្សីលើពួកគេ។ គ្រប់គ្រាន់ហើយអល់ឡោះជាគណនេយ្យករ
បុរសទាំងឡាយមានចំណែកមួយនៃអ្វីដែលបានបន្សល់ទុកដោយមាតាបិតា និងញាតិដែលទទួលទ្រព្យមរតក។ នារីៗមានចំណែកមួយនៃអ្វីដែលបានបន្សល់ទុកដោយមាតាបិតា និងញាតិដែលទទួលទ្រព្យមរតកទោះបីតិច ឬ ច្រើននៃមរតកនោះក៏ដោយ។ជាចំណែកមួយដែលគេតម្រូវ
ប្រសិនបើកាលណាពេលចែកមានវត្តមានដោយញាតិជិត (ពួកគ្មានចំណែកមរតក) កុមារកំព្រានិងជនក្រីក្រ ចូរពួកអ្នកផ្តល់ជាអាហារទៅពួកគេពីមរតកនោះ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដ៏សមរម្យ
ចូរឱ្យពួក (អាណាព្យាបាល)កោតខ្លាចបើពួកគេបន្សល់ទុកកូនចៅតូចៗនៅពីក្រោយរបស់ពួកគេ ពួកគេបារម្ភពីកូនចៅពួកគេ។ ហេតុនេះចូរពួកគេគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកគេនិយាយនូវពាក្យសំដីដ៏ត្រឹមត្រូវបំផុត
ការពិតពួកដែលស៊ីទ្រព្យសម្បត្តិកុមារកំព្រោដាយបំពាន​ តាមពិតពួកគេស៊ីភ្លើង ចូលទៅក្នុងពោះពួកគេ ហើយពួកគេនឹងចូលនរកឆាបឆេះ
Load More