Surah Ash-Shura Translate in Khmer

ហា មីម
អ៊ីន ស៊ីន គហ្វ
ប្រៀបដូចនេះហើយ ដែលអល់ឡោះវ៉ាហ៊ីទៅកាន់អ្នក និងទៅកាន់ពួកដែលពីមុនៗអ្នក ជាអ្នកមានអានុភាព មហាគតិបណ្ឌិត
សម្រាប់ លោកគឺអ្វីដែលមានឯមេឃ និងអ្វីដែលមានឯដី។ ហើយលោកជាអ្នកឧត្តម ជាអ្នកធំ ធេងបំផុត
មេឃហៀបតែបែកធ្លាយពីខាងលើបង្អស់ (បន្ទាប់ពីអំពើពួកគេ) ហើយ ពួកម៉ាឡាអ៊ីកាត់សូត្រធម៌បរិសុទ្ធ ដោយការសរសើរម្ចាស់ពួកគេ ហើយនឹងសុំអភ័យ ទោសឱ្យអ្នកដែលនៅលើដី។ ការពិតអល់ឡោះ លោកពិតជាអ្នកអភ័យទោសឱ្យ មេត្តាករុណាបំផុត
រីឯពួកដែលបានទទួលយកក្រៅពីលោក ធ្វើជាអ្នកគាំពារ អល់ឡោះជាអ្នករំពៃមើលទៅលើពួកគេ។ ហើយអ្នកពុំមែនជាអ្នកធានាឱ្យពួកគេទេ
ដូចនេះហើយ យើងបានវ៉ាហ៊ីទៅកាន់អ្នកនូវគួរអានជាភាសាអារ៉ាប់ ដើម្បីអ្នកនឹង ព្រមានចំពោះមាតុភូមិដ្ឋាន (ម៉ាកះ) ព្រមទាំងអ្នកដែលនៅជុំវិញនោះ ហើយនឹងដើម្បី អ្នកព្រមាននៅថ្ងៃប្រមូលផ្តុំ (បរលោក) គ្មានការសង្ស័យឡើយក្នុងថ្ងៃនោះ។ មួយក្រុម នៅក្នុងស្ថានសួគ៌ា និងមួយក្រុមនៅក្នុងនរកឆេះឆួល
ប្រសិនបើអល់ឡោះមាន ប្រាថ្នា លោកប្រាកដជាបានចាត់ពួកគេជាសហគមន៍តែមួយ ក៏ប៉ុន្តែលោកនឹងបញ្ចូល អ្នកដែលលោកប្រាថ្នាទៅក្នុងមេត្តាករុណាលោក។ ហើយពួកអយុត្តិធម៌គ្មានទេ សម្រាប់ពួកគេ នូវអ្នកគាំពារណាម្នាក់ ហើយក៏គ?នាដែរនូវអ្នកជួយណាម្នាក់ដែរ
ឬមួយពួកគេបានទទួលយកក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ គឺអល់ឡោះ លោកជាអ្នក គាំពារ ហើយលោកផ្តល់ជីវិតដល់អ្នកដែលស្លាប់ ហើយលោកជាអ្នកមានមហិទ្ធិប្ញទ្ធិ បំផុតនៅលើរាល់វត្ថុទាំងអស់
ហើយអ្វីក៏ដោយ ដែលពួកអ្នកបានខ្វែងគំនិតគ្នានោះ ក៏ការវិនិច្ឆ័យរបស់វា គឺឆ្ពោះទៅអល់ឡោះ។ នោះហើយអល់ឡោះម្ចាស់យើងទៅលើ លោក យើងបានប្រគល់ខ្លួន ហើយឆ្ពោះទៅលោក យើងនឹងវិលត្រឡប់ទៅរកវិញ
Load More