Surah At-Taghabun Translate in Khmer

អ្វីដែលមានឯមេឃទាំងឡាយ និងអ្វីដែលមានឯភពផែនដី បានសូត្រធម៌បរិសុទ្ធចំពោះអល់ឡោះ។ សំរាប់ លោក គឺជារាជាធិបតេយ្យ ហើយសំរាប់លោក ការកោតសរសើរ ហើយលោកជាអ្នកមានសមត្ថភាព លើអ្វីៗទាំងអស់
លោកជាអ្នកដែលបានបង្កើតពួកអ្នក រួចមកក្នុងចំណោមពួកអ្នកមានអ្នកអជំនឿ ហើយ ក្នុងចំណោមពួកអ្នកមានអ្នកជឿ។ ហើយអល់ឡោះជាអ្នកឃើញបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
លោកបានបង្កើតមេឃទាំងឡាយ និងភពផែនដី ដោយសច្ចៈពិត ហើយលោកបានផ្តល់រូបរាងដល់ពួកអ្នក រួច លោកបានធ្វើឱ្យល្អនូវរូបរាងរបស់ពួកអ្នក។ ហើយឆ្ពោះទៅលោក គឺជាទីវិលត្រឡប់វិញ
លោកដឹងនូវអ្វី ដែលមានឯមេឃទាំងឡាយ និងឯភពផែនដី ហើយលោកដឹងទៀត អ្វីដែលពួកអ្នកបានលាក់លៀម និងអ្វីដែល ពួកអ្នកបានលាតចំហ។ ហើយអល់ឡោះជាអ្នកដឹងបំផុត នូវចំណុះរបស់ទ្រូងទាំងឡាយ
តើមិនទាន់ដល់ ទៅពួកអ្នកទេឬ ព្រឹត្តការណ៍របស់ពួកដែលបានអជំនឿកាលសម័យមុន រួចមកពួកគេបានក្រេបរសជាតិ ទណ្ឌកម? នៃការងាររបស់ពួកគេ ហើយសំរាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
ទាំងនេះមកពីករណី ដែលរ៉សូលៗរបស់ពួកគេធ្លាប់បានទៅដល់ពួកគេ ដោយនាំអាយ៉ាត់ៗទាំងឡាយ រួចមកពួកគេបាននិយាយថា តើមនុស្សឬដែលដឹកនាំពួកយើងនោះ? ក្រោយមក ពួកគេបានអជំនឿ ហើយបែរងាកចេញ។ ហើយ អល់ឡោះបានគ្រប់គ្រាន់។ អល់ឡោះជាអ្នកមានបំផុត ជាទីកោតសរសើរក្រៃលែង
ពួកដែលអជំនឿបាន អះអាងថា គេនឹងមិនប្រោសពួកគេឱ្យរស់ឡើងវិញសោះឡើយ។ ថាទៅ ប៉ុន្តែផ្ទុយទៅវិញ សច្ចានឹងម្ចាស់របស់់ យើង ពួកអ្នកពិតជានឹងត្រូវគេប្រោសឡើងវិញ ក្រោយមក គេនឹងជំរាបជូនទៅពួកអ្នក នូវអ្វីដែលពួកអ្នក បានប្រព្រឹត្ត ហើយការទាំងនេះ គឺជាការងាយបំផុតនៅលើអល់ឡោះ
ដូចនេះ ចូរពួកអ្នកជឿនឹងអល់ឡោះ និងរ៉សូលរបស់លោកព្រមទាំងរស្មី (គួរអាន) ដែលយើងបានដាក់ចុះមក។ ហើយអល់ឡោះ ជាអ្នកដឹងបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
នាថ្ងៃដែលលោកនឹងប្រមូលផ្តុំពួកអ្នកសំរាប់ថ្ងៃប្រមូលផ្តុំនោះ គឺជាថ្ងៃ ខាតបង់ធំ។ ជនណាហើយដែលមានជំនឿនឹងអល់ឡោះ ហើយសាងអំពើកុសល លោកប្រាកដជានឹងលុប ចោលពីគេនូវបាបកម្មទាំងឡាយរបស់គេ ហើយលោកនឹងបញ្ចូលជននោះទៅស្ថានសួគ៌ា ដែលទន្លេទាំង- ឡាយហូរពីក្រោមនោះ ជាពួកអនន្តកាលក្នុងនោះជារៀងរហូត ទាំងអស់នោះគឺជាជោគជ័យដ៏ធំក្រៃលែង
រីឯពួកដែលបានអជំនឿ ហើយបានបដិសេធនឹងអាយ៉ាត់ៗយើង ពួកទាំងនេះ ហើយជាក្រុមពួកនរក ជាពួកអនន្តកាលនៅក្នុងនោះ។ ហើយជាទីវិលត្រឡប់ អាក្រក់បំផុត
Load More