Surah At-Tahrim Translate in Khmer

ឱណាពី! ហេតុអ្វីអ្នកហាមឃាត់នូវអ្វីដែលអល់ឡោះបានអនុញ្ញាតឱ្យអ្នក អ្នកស្វែងរក ការគាប់ចិត្តភរិយាៗរបស់អ្នក។ ហើយអល់ឡោះអភ័យទោសឱ្យ អាណិតស្រលាញ់បំផុត
ការពិត អល់ឡោះបានដាក់កាតព្វកិច្ចឱ្យពួកអ្នក នូវការរំដោះខ្លួនចេញពីសម្បថរបស់ ពួកអ្នក។ ហើយអល់ឡោះជាអ្នកគាំពារពួកអ្នក ហើយលោកជាអ្នកដឹងបំផុត មហាគតិ បណ្ឌិត
នៅពេលដែលណាពីបានប្រាប់រឿងអាថ៌កំបាំងមួយទៅកាន់ភាគខ្លះ នៃភរិយា ៗគេ រួចមកនៅខណៈដែលនាងនោះបាននិទានរឿងនោះ អល់ឡោះក៏បានលាតត្រដាង រឿងនោះទៅលើគេ គេក៏បានធ្វើឱ្យស្គាល់ភាគខ្លះនៃរឿង ហើយគេក៏ងាកចេញពីភាគ ខ្លះ នៅខណៈដែលគេនិទានរឿងនោះជូននាង នាងក៏បានសួរថា អ្នកណាដែលបាន និទានប្រាប់អ្នកពីរឿងនេះ។ គេបានឆ្លើយថា អ្នកដែលដឹងបំផុត ហើយដឹងជ្រាបបាន ប្រាប់យើង
បើអ្នកទាំងពីរវិលសារភាពទៅអល់ឡោះ ប្រាកដជាចិត្តថ្លើមអ្នកទាំង ពីរបានលំអៀង។ តែបើអ្នកទាំងពីរគាំទ្រគ្នាទៅវិញទៅមកប្រឆាំងលើគេ ក៏អ្នកដែល គាំពារគេ គឺពិតជាអល់ឡោះ ហើយជីព្រីល និងអ្នកកុសលជននៃពួកអ្នកមានជំនឿ។ ហើយបន្ទាប់ពីនេះពួកម៉ាឡាអ៊ីកាត់ទាំងឡាយជាអ្នកគាំទ្រ
បើគេបានលែងលះ ពួកនាង ជួនកាលម្ចាស់របស់គេនឹងផ្លាស់ប្តូរឱ្យគាត់មានភរិយាៗដ៏ល្អជាងពួកនាង ជា ពួកអ្នកសាសនិកឥស្លាម អ្នកជឿ អ្នកគោរពតាម អ្នកសារភាព អ្នកប្រណិប័តន៍ អ្នកភៀសខ្លួន អ្នកមេម៉ាយ និងក្រមុំ
ឱ បណ្តាអ្នកដែលបានជឿ! ចូរពួកអ្នកការពារខ្លួន ពួកអ្នកផ្ទាល់ និងគ្រួសារពួកអ្នកពីនរក ហើយគ្រឿងដុតរបស់នរកនោះ គឺមនុស្ស និងថ្ម អ្នកការពារនរកនោះគឺពួកម៉ាឡាអ៊ីកាត់ដែលកាចសាហាវ ហើយតឹងរ៉ឹង ពួកគេ មិនដែលល្មើសចំពោះអល់ឡោះឡើយ នូវអ្វីដែលលោកបានបញ្ជាពួកគេ ហើយពួកគេ ប្រព្រឹត្តនូវអ្វីដែលគេបញ្ជា
ឱបណ្តាអ្នកដែលបានអជំនឿ! ចូរពួកអ្នកកុំដោះសារទៀត នៅថ្ងៃនេះ ការពិតពួកអ្នកត្រូវគេទូទាត់ នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តប៉ុណ្ណោះ
ឱបណ្តាអ្នកដែលបានជឿ! ចូរពួកអ្នកវិលសារភាពទៅអល់ឡោះ នូវការវិល សារភាពមួយដ៏ស្មោះត្រង់ ជួនកាលម្ចាស់ពួកអ្នកនឹងលុបបំបាត់ពីពួកអ្នក នូវ អកុសលរបស់ពួកអ្នក ហើយលោកនឹងបញ្ចូលពួកអ្នកទៅស្ថានសួគ៌ាដែលមាន ទន្លេទាំងឡាយហូរពីក្រោមនោះ នាថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យអាប់ឱន ឡើយដល់ណាពី ព្រមទាំងពួកដែលបានជឿរួមជាមួយគេ។ ពន្លឺរស្មីពួកគេនឹង រត់នៅមុខពួកគេ និងខាងស្តាំពួកគេ ពួកគេថា ឱម្ចាស់ពួកយើង! សូមលោក បំពេញឱ្យពួកយើងផងនូវពន្លឺរស្មីពួកយើង ហើយសូមលោកអភ័យទោសឱ្យ ពួកយើងផង។ ការពិត លោកជាអ្នកមានសមត្ថភាពបំផុតនៅលើរាល់វត្ថុទាំង អស់
ឱណាពី! ចូរអ្នកប្រយុទ្ធនឹងពួកអជំនឿ ហើយនឹងពួកពុតត្បុត ហើយ ចូរអ្នកធ្វើគ្រោតគ្រាតទៅលើពួកគេ។ ជំរករបស់ពួកគេ គឺនរកឆាបឆេះ។ ហើយអាក្រក់បំផុតទីវិលត្រឡប់
អល់ឡោះបានប្រៀបធៀបមួយ សំរាប់ពួក ដែលបានអជំនឿ ភរិយារបស់ណូហ៍ និងភរិយារបស់លូទ នារីទាំងពីរនេះ ស្ថិត នៅក្រោមមនុស្សគោរពពីរនាក់នៃពួកអ្នកគោរពយើង ដែលអ្នកទាំងពីរ ជាអ្នក កុសល រួចហើយនារីទាំងពីរ បានក្បត់ចំពោះអ្នកគោរពទាំងពីរ ហេតុនេះ គេទាំងពីរមិនអាចការពារនារីទាំងពីរពីអល់ឡោះបានបន្តិចសោះឡើយ។ គេ បានថា ចូរអ្នកទាំងពីរ ចូលនរកជាមួយពួកដែលបានចូល
Load More