Surah Az-Zamar Translate in Khmer

ការដាក់ចុះគម្ពីរមក គឺពីអល់ឡោះ ដែលជាអ្នកមានឥទ្ធិពលមហាគតិបណ្ឌិត
ការពិត យើងពិតជាបានដាក់ចុះទៅកាន់អ្នក នូវគម្ពីរដោយសច្ចៈ ដូចនេះ ចូរអ្នកប្រណិបតន៍អល់ឡោះដោយស្មោះត្រង់ចំពោះលោកនូវសាសនា
ការពិតសម្រាប់អល់ឡោះ គឺសាសនាដ៏ជ្រះថ្លា។ រីឯពួកដែលបានទទួលយក ក្រៅពីលោកធ្វើជាអ្នកគាំពារថា យើងប្រណិប័តន៍ម្ចាស់ទាំងនេះ គ្មានអ្វីក្រៅ ពីដើម្បីធ្វើឱ្យយើងកាន់តែខិតជិតទៅអល់ឡោះ យ៉ាងជិតបំផុតនោះឡើយ។ អល់ឡោះពិតជានឹងសម្រេចក្តីរវាងពួកគេ នៅក្នុងអ្វីដែលពួកគេខ្វែងគំនិតគ្នា នោះ។ អល់ឡោះពិតជានឹងមិនមគ្គុទ្ទេសឡើយ ចំពោះជនដែលគេជាអ្នក កុហក ហើយអជំនឿបំផុត
ប្រសិនបើអល់ឡោះមានបំណងនឹងទទួលយក ធ្វើជាបុត្រម្នាក់ លោកប្រាកដជាបានជ្រើសរើសក្នុងចំណោមអ្វីដែលលោក បានបង្កើតនូវអ្វីដែលលោកប្រាថ្នា។ មហាបរិសុទ្ធលោក គឺអល់ឡោះតែ មួយគត់ ហើយមហាមានអំណាច
លោកបានបង្កើតមេឃ និងដី ដោយ សច្ចៈ លោកមូរយប់លើថ្ងៃ ហើយលោកមូរថ្ងៃលើយប់។ លោកបានសម្រួល សុរិយា និងចន្ទ្រានីមួយៗ ដើរទៅកាន់អាជ្ញាយុកាលមួយដែលត្រូវកំណត់។ តើលោកពុំមែនជាអ្នកដែលមានឥទ្ធិពល ហើយអភ័យទោសឱ្យបំផុតទេឬ
លោកបានបង្កើតពួកអ្នកពីរូបតែមួយ ក្រោយមក លោកបានចាត់ពីរូបមួយនោះ នូវគូ ស្រករបស់រូបនោះ ហើយលោកបានដាក់ចុះឱ្យពួកអ្នកពីសត្វពាហនៈនូវប្រាំបីគូ។ លោក បង្កើតពួកអ្នកនៅក្នុងផ្ទៃមាតាៗពួកអ្នក នូវកំណើតមួយ បន្ទាប់ពីកំណើតមួយ នៅក្នុង មហន្ធការទាំងបី។ ទាំងនោះ គឺអល់ឡោះជាម្ចាស់ពួកអ្នក លោកមានអធិបតេយ្យ។ គ្មាន ទេម្ចាស់ក្រៅពីលោក តើដូចម្តេចទៅបានជាពួកអ្នកត្រូវគេបំបែរចេញ?
បើពួកអ្នកអ ជំនឿ ក៏អល់ឡោះពិតជាអ្នកមានបំផុតពីពួកអ្នកដែរ ហើយលោកមិនយល់ព្រមទេ ចំពោះ មនុស្សរបស់លោកដែលអកត្តញ្ញូ។ តែបើពួកអ្នកបានកតញ្ញុតាវិញ លោកយល់ព្រមចំពោះ ពួកអ្នក។ ហើយអ្នកដែលមានកំហុសបាបកម្មនោះ នឹងមិនអាចទទួលរែក នូវកំហុស បាបកម្មអ្នកផ្សេងបានទេ។ ក្រោយមកឆ្ពោះទៅម្ចាស់ពួកអ្នក ទីវិលវិញរបស់ ពួកអ្នក រួចមក លោកនឹងផ្តល់ដំណឹងទៅពួកអ្នក នូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ត។ លោកពិតជា ដឹងបំផុត ចំណុះរបស់ទ្រូងទាំងឡាយ
ហើយកាលណាឧបសគ្គមួយបានប៉ះពាល់ មនុស្ស មនុស្សបានហៅម្ចាស់គេ ដោយជាអ្នកវិលត្រឡប់ទៅកាន់លោក ក្រោយមក កាលណាលោកព្រមឱ្យគេ នូវកិច្ចប្រទានមួយពីលោក គេបានភ្លេចនូវអ្វីដែលគេធ្លាប់បាន ហៅទៅលោកកាលពីមុន ហើយគេថែមទាំងបានចាត់ទុកថា អល់ឡោះមានស៊ីរិកទៀត ដើម្បីគេនឹងបន្សាត់ពីផ្លូវរបស់លោក។ ថាទៅក្នុងរយៈពេលបន្តិចបន្តួចនេះ ចូរអ្នកភ្លើត ភ្លើនចុះនឹង ការអជំនឿរបស់អ្នក។ អ្នកពិតជាក្នុងចំណោមពួកនរក
ឬមួយដែលគេ ជាអ្នកគោរព តាមពេលយប់ទាំងស៊ូជោទ និងទាំងឈរកោតខ្លាចប្រុងប្រយ័ត្ន ចំពោះ លោកខាងមុខ ហើយសង្ឃឹមការអាណិតអាសូររបស់ម្ចាស់គេ ថាទៅ តើស្មើគ្នាឬ ពួក ដែលចេះដឹង និងពួកដែលមិនចេះដឹង?។ ការពិតដែលនឹកឃើញនោះ មានតែពួកដែល ប្រកបដោយបញ្ញាញាណប៉ុណ្ណោះ
ថាទៅ ឱពួកអ្នកគោរពយើងដែលបានជឿ ចូរ គោរពកោតខ្លាចម្ចាស់ពួកអ្នក។ សម្រាប់ពួកដែលបានសាងកុសលនៅក្នុងលោកិយនេះ គឺជាកុសលមួយ។ ហើយដីអល់ឡោះ គឺទូលាយ។ ពិតប្រាកដណាស់មានតែពួកអ្នក អត់ធ្មត់ទេ ដែលនឹងត្រូវគេបំពេញជូននូវរង្វាន់របស់ពួកគេ ដោយឥតគណនានោះ
Load More