Surah Muhammad Translate in Khmer

ពួកដែលមិនបានជឿ ហើយបានរំខានគេពីផ្លូវអល់ឡោះនោះ អំពើទាំងឡាយរបស់ពួកគេ លោកបាន លុបបំបាត់
រីឯពួកដែលបានជឿ ហើយបានសាងកុសលទាំងឡាយ ព្រមទាំងបានជឿនូវអ្វីដែលគេ បានដាក់ចុះទៅលើមូហាំម៉ាត់ ដែលជាសច្ចភាពពិតពីម្ចាស់របស់ពួកគេនោះ អំពើអកុសលទាំងឡាយ របស់ពួកគេ លោកបានលុបចោល ហើយលក្ខណៈសម្បត្តិពួកគេ លោកបានកែលំអ
ទាំងនេះដោយ សារពួកដែលអជំនឿនោះ ពិតជាបានធ្វើតាមប្រការខុសឆ្គង រីឯពួកដែលបានជឿនោះ ពិតជាបានធ្វើ តាមសច្ចការមកពីម្ចាស់របស់ពួកគេ។ ប្រៀបដូចនេះហើយ ដែលអល់ឡោះដាក់ជូនមនុស្សទាំងឡាយ នូវឧបមាកថារបស់ពួកគេ
រួចមក កាលណាពួកអ្នកបានជួបពួកដែលអជំនឿ ពេលនោះត្រូវប្រហា រកទាល់តែកាលណាពួកអ្នកគ្របសង្កត់ពួកគេបាន ហើយពេលនោះ ចូរពួកអ្នកចាប់ឈ្លើយសឹក រួច បន្ទាប់មកគួរត្រូវដោះលែងអោយមានសេរីភាព ឬគួរត្រូវយកតំលៃលោះ រហូតទាល់តែសង្គ្រាមនឹង ដាក់ចុះនូវអាវុធរបស់វា។ ទាំងនោះ ប្រសិនអល់ឡោះប្រាថ្នា ប្រាកដជាលោកជួយឱ្យឈ្នះពួកគេ ក៏ប៉ុន្តែ ដើម្បីលោកនឹងសាកល្បងភាគខ្លះ នៃពួកអ្នកដោយភាគខ្លះទៀត។ រីឯពួកដែលត្រូវបានគេសំលាប់ ក្នុងផ្លូវអល់ឡោះនោះ អំពើទាំងឡាយរបស់ពួកគេ លោកនឹងមិនលុបបំបាត់ឡើយ
លោកនឹង មគ្គុទ្ទេសពួកគេ ហើយលោកនឹងកែលំអនូវលក្ខណៈសម្បត្តិរបស់ពួកគេ
ហើយលោកនឹងបញ្ចូល ពួកគេទៅស្ថានសួគ៌ា ដែលលោកបានបង្ហាញឱ្យពួកគេបានស្គាល់សួគ៌ានោះ
ឱពួកដែលបានជឿ បើពួកអ្នកជួយអល់ឡោះ លោកប្រាកដជានឹងជួយពួកអ្នក ហើយលោកនឹងពង្រឹងបាតជើងទាំងឡាយ របស់ពួកអ្នក
រីឯពួកដែលអជំនឿ គឺការហិនហោចមួយសម្រាប់ពួកគេ ហើយអំពើទាំងឡាយរបស់ ពួកគេ លោកបានលុបបំបាត់
ទាំងនេះ ពិតជាដោយសារតែពួកគេបានស្អប់ខ្ពើមអ្វីដែលអល់ឡោះ បានដាក់ចុះមក ដូចនេះ អំពើទាំងឡាយរបស់ពួកគេ លោកបានលុបបំបាត់
តើពួកគេមិនទាន់ធ្វើ ដំណើរនៅឯដី រួចមកពួកគេនឹងពិនិត្យមើលដូចម្តេចខ្លះ អវសានពួកកាលពីមុនពួកគេ? អល់ឡោះបាន បំផ្លាញទៅលើពួកគេ។ ហើយពពួកអជំនឿមានអវសានដូចនេះដែរ
Load More