Surah Saba Translate in Khmer

សម្រាប់អល់ឡោះ ។ដែលកម្មសិទ្ធិរបស់លោក គឺអ្វីដែលមាននៅឯមេឃទាំងឡាយ និងអ្វីដែលមាននៅឯផែនដី ហើយសម្រាប់លោក គឺការសរសើរនៅថ្ងៃអវសាន។ ហើយលោកជាអ្នកគតិបណ្ឌិតបំផុត ជាអ្នកដឹងជ្រាបបំផុត
លោកដឹងអ្វីដែល ជ្រាបចូលក្នុងដី និងអ្វីដែលនឹងចេញពីដី ព្រមទាំងអ្វីដែលនឹងចុះពីមេឃទាំងឡាយ និងអ្វីដែលនឹងឡើងទៅលើមេឃវិញ។ ហើយលោកជាអ្នកអាណិតអាសូរបំផុត ជាអ្នកអភ័យទោសបំផុត
ពួកដែលមិនព្រមជឿនិយាយថា អវសានលោកនឹង មិនមកដល់ពួកយើងទេ។ ចូរថាទៅ តាមពិតសច្ចាក្នុងនាមម្ចាស់យើង ដែលជាអ្នក ដឹងអាថ៌កំបាំងអវសានលោក ប្រាកដជានឹងមកដល់ពួកអ្នក។ វត្ថុទំងន់អាតូមនឹង មិនអាចរត់គេចពីលោកបានឡើយ ហើយក៏មិនអាចដែរនៅឯដី ហើយក៏មិនអាច ដែរ អ្វីដែលតូចជាងនេះទៅទៀត ហើយក៏មិនអាចដែរអ្វីដែលធំជាងនោះ។ គឺសុទ្ធ តែមាននៅក្នុងកំនត់ត្រាដ៏ជាក់ច្បាស់
ដើម្បីលោកនឹងជូនរង្វាន់ពួកដែលបានជឿ និងបានសាងកុសលទាំងឡាយ ពួកទាំងអស់នេះហើយ ដែលសម្រាប់ពួកគេ គឺ ការអភ័យទោសឱ្យ និងអាហារមួយដ៏ថ្លៃថ្នូរ
ហើយពួកដែលបានខ្នះខ្នែង ដើម្បី យកឈ្នះអាយ៉ាត់ៗរបស់យើង។ ពួកទាំងនោះហើយ ដែលសម្រាប់ពួកគេ គឺទណ្ឌកម្ម មួយពីការផ្តន្ទាទោសមួយដ៏ខ្លោចផ្សាបំផុត
ពួកដែលត្រូវបានគេផ្តល់ជូននូវ តំរិះវិជ្ជាកំពុងតែមើលឃើញ នូវអ្វីដែលគេបានដាក់ចុះទៅកាន់អ្នកមកពីម្ចាស់អ្នក គឺសច្ចៈពិត ហើយគេមគ្គុទ្ទេសឆ្ពោះទៅកាន់ផ្លូវម្ចាស់ ដែលមានពលានុពលបំផុត ត្រូវកោតសរសើរបំផុត
ហើយពួកដែលមានជំនឿថា តើពួកយើងត្រូវចង្អុល បង្ហាញពួកអ្នកនៅលើបុរសម្នាក់ ដែលនិទានប្រាប់ពួកអ្នកថា កាលណាគេបានហែក បំបែកពួកអ្នកឱ្យខ្ទេចខ្ទីហើយនោះ អ្នកពិតជាត្រូវស្ថិតក្នុងកំណើតថ្មីទៀតឬ?
តើគេបានប្រឌិតលើអល់ឡោះ នូវការភូតកុហកមួយ ឬមួយគេកើតវិកលចរិត? ប៉ុន្តែពួក ដែលមិនព្រមជឿនឹងថ្ងៃអវសាននោះ១ គឺស្ថិតក្នុងទណ្ឌកម្ម និងកាន់តែភ័ន្តវង្វេងដ៏សែន ឆ្ងាយ
តើពួកគេមិនទាន់ឃើញទេឬ នូវអ្វីដែលមាននៅពីមុខពួកគេ និងអ្វីដែលនៅ ពីក្រោយពួកគេពីមេឃនិងដី?។ ប្រសិនបើយើងប្រាថ្នា យើងប្រាកដជានឹងពន្លិចពួកគេ ទៅក្នុងដី ឬយើងទំលាក់លើពួកគេនូវដុំផែនពីមេឃ។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំង នេះ គឺពិតជាអាយ៉ាត់មួយសម្រាប់រាល់អ្នកគោរព ដែលវិលត្រឡប់វិញ
ហើយជាការ ពិតណាស់ យើងបានផ្តល់ទៅដាវូតនូវករុណភាពពីយើង។ ឱភ្នំគីរីទាំងឡាយ! ចូរពួក អ្នកសូត្រធម៌ឡើងវិញ រួមជាមួយគេ ហើយដូចនេះដែរ បក្សាបក្សី ហើយយើងបានបន្ទន់ ដែកឱ្យគេ
Load More