Surah Aal-E-Imran Translate in Khmer

អាលៀហ្វ ឡាម មីម
អល់ឡោះ គ្មានម្ចាស់ណាក្រៅពីលោកទេដែលរស់ដែលអមតៈ
លោកបានបញ្ចុះទៅលើអ្នកនូវគម្ពីរដោយសច្ចៈដែលបញ្ជាក់ចំពោះអ្វីដែលមាននៅចំពោះមុខស្រាប់ហើយលោកបានបញ្ចុះនូវតាវរ៉ត និង អិនជីល
កាលពីមុន ដើម្បីជាមគ្គុទ្ទេសក៍ចំពោះមនុស្សហើយលោកបានបញ្ចុះនូវសុភវិនិច្ឆ័យ។ ការពិតពួកដែលមិនបានជឿនឹងអាយ៉ាត់ៗអល់ឡោះសម្រាប់ពួកគេទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។ អល់ឡោះជាអ្នកមានអានុភាពមានអំណាចតបត
ការពិតអល់ឡោះគ្មានអ្វីកំបាំងពីលោកទេទោះនៅឯដីនិងនៅឯមេឃ
លោកជាអ្នកដែលសូនរូបពួកអ្នក នៅក្នុងស្បូនមាតាតាមតែលោកប្រាថ្នា។ គ្មានម្ចាស់ណាក្រៅពីលោកទេដែលជាដែលអ្នកមានអានុភាពជាអ្នកគតិបណ្ឌិតបំផុត
លោកជាអ្នកដែលបានបញ្ចុះទៅលើអ្នកនូវគម្ពីរ។ អំពីគម្ពីរនេះមានអាយ៉ាត់ខ្លះដែលច្បាស់លាស់អាយ៉ាត់ៗទាំងនោះជាមាតាគម្ពីរ ហើយផ្សេងទៀតដែលបានស្រពេចស្រពិល។ ចំពោះពួកដែលក្នុងចិត្តរបស់ពួកគេលំអៀង ពួកគេគោរពតាមអ្វីដែលស្រពេចស្រពិលពីគម្ពីរនេះដើម្បីស្វែងរកភាពរំជើបរំជួលនិងដើម្បីស្វែងរកន័យរបស់វា។ គ្មានអ្នកណាដឹងន័យវាទេក្រៅពីអល់ឡោះ។ ហើយពួកដែលមានចំណេះដឹងជ្រៅជ្រះពួកគេថាពួកយើងបានជឿនឹងគម្ពីរ។ ទាំងអស់សុទ្ធតែមកពីម្ចាស់របស់យើង។ មិនអាចទទួលបានការរំលឹកក្រៅពីអ្នកដែលមានវិចារណញ្ញាណឡើយ
ឱម្ចាស់របស់យើង សូមលោកកុំធ្វើឱ្យលំអៀងចិត្តរបស់យើងបន្ទាប់ពីលោកបានមគ្គុទ្ទេសដល់យើងហើយសូមលោកប្រទានឱ្យយើងនូវក្តីមេត្តាករុណាអំពីលោក។ ពិតប្រាកដណាស់លោកជាអ្នកប្រទានបំផុត
ឱម្ចាស់របស់យើង ប្រាកដណាស់លោកជាអ្នកដែលប្រមូលមនុស្សសំរាប់ថ្ងៃមួយដែលគ្មានទេការសង្ស័យឡើយស្តីពីថ្ងៃនោះ។ អល់ឡោះប្រាកដជាមិនធ្វើឱ្យខុសសន្យាឡើយ
ពិតប្រាកដណាស់ពួកដែលមិនបានជឿទ្រព្យសម្បត្តិ និងកូនចៅពួកគេពុំអាចការពារពួកគេពីអល់ឡោះបានបន្តិចសោះឡើយ។ ពួកទាំងនោះហើយជាគ្រឿងបង្កាត់របស់នរក
Load More