Surah Al-Insan Translate in Khmer

តើបានដល់រួចហើយឬលើមនុស្ស នូវថេរៈវេលាមួយួ នៃពេលវេលាដែលពុំទាន់ក្លាយជាប្រការ មួយដែលត្រូវគេបានពោលរួចមក?
យើងពិតជាបង្កើតមនុស្សពីដំណក់ទឹកកាមមួយដែល លាយចូលគ្នា ដើម្បីយើងនឹងពិសោធគេ។ រួចមក យើងបានចាត់ឱ្យគេជាអ្នកដែលឮ ជាអ្នក ឃើញ
យើងពិតជាបានមគ្គុទ្ទេសផ្លូវឱ្យគេ។ ជួនមានអ្នកដឹងគុណ និងជួនមានអ្នករមិលគុណ
យើង ពិតជាបានត្រៀមសម្រាប់ពួកអជំនឿនូវច្រវាក់់ និងខ្នោះឃ្នាង និងនរកឆេះសន្ធោសន្ធៅ
តាមពិត ពួកដែលមានគុណធម៌នឹងផឹកពីពែងមួយ ដែលមានធាតុផ្សំរបស់វា គឺជាទេព្វិរូ
ក្បាលទឹកមួយដែលពួកអ្នកគោរពអល់ឡោះនឹងផឹកពីក្បាលទឹកនោះ ពួកគេនឹងបាញ់បង្ហូរទឹកឹនោះ យ៉ាងច្រើនហូរហៀរ
ពួកគេនឹងបំពេញសច្ចាធិដ្ឋានគោរព ហើយពួកគេកោតខ្លាចថ្ងៃមួយ ដែលភាពអាក្រក់របស់ថ្ងៃនោះ សាយភាយពាសពេញ
ហើយពួកគេបានផ្តល់ស្បៀងអាហារ លើក្តីស្រលាញ់របស់គេ ចំពោះជនក្រីក្រ ក្មេងកំព្រា និងចំណាប់ខ្មាំង
ការពិតពួកយើងផ្តល់ ស្បៀងទៅពួកអ្នកនេះ តែដើម្បីអល់ឡោះប៉ុណ្ណោះ ។ ពួកយើងមិនចង់បានពីពួកអ្នក នូវសំណង និងការដឹងគុណណាមួយទេ
ពួកយើង ពិតជាកោតខ្លាចពីម្ចាស់ពួកយើង នូវថ្ងៃមួយទឹកមុខ ភ័យតក់ស្លុតខ្លាំង
Load More