Surah Al-Qiyama Translate in Khmer

យើងស្បថនឹងថ្ងៃនៃការរស់ឡើងវិញ
ហើយយើងស្បថនឹងខ្លួនដែលត្រូវស្តីបន្ទោសខ្លាំង
តើមនុស្សកំពុងគិតថា យើងនឹងមិនអាចប្រមូលឆ្អឹងគេបានទាល់តែសោះឬ?
មែនហើយ! យើងជាអ្នកដែលមានលទ្ធភាព លើការរៀបសន្លាក់ឆ្អឹងចុងម្រាមដៃរបស់គេ ឡើងវិញ
ផ្ទុយទៅវិញ មនុស្សមានបំណង ដើម្បីធ្វើបំពានរហូតតទៅមុខទៀត
គេសួរថា អង្កាល់ទៅថ្ងៃរស់ឡើងវិញ?
កាលណាភ្នែកបានស្រវាំងព្រិល
ហើយ ចន្ទ្រាបានបាត់ពន្លឺ
ហើយសុរិយា និងចន្ទ្រាត្រូវបានប្រមូលផ្តុំ
នាថ្ងៃនោះ មនុស្សនឹង ថា ឯណាកន្លែងរត់គេច?
Load More