Surah At-Tariq Translate in Khmer

សច្ចានឹងមេឃ និងតារា
ហើយអ្វីដែលបានប្រាប់អ្នកឱ្យដឹងអ្វីតារានោះ?
វាគឺជាតារាដែល ភ្លឺលេចធ្លោ
គ្មានទេរាល់ជីវិតដែលគ្មានអ្នកថែការពារលើវានោះ
ដូចនេះ ចូរមនុស្សពិនិត្យ មើល តើអំពីអ្វីដែលគេបានបង្កើតខ្លួន?
គេបានបង្កើតខ្លួនអំពីទឹកដែលបាញ់ចេញ
ទឹកនោះចេញ ពីចន្លោះត្រគាកអមឆ្អឹងខ្នង និងឆ្អឹងជំនី
ការពិតលោក លើការបង្កើតឡើងវិញ ពិតជាអ្នកមាន មហិទ្ធិឫទ្ធិ
នាថ្ងៃដែលគេនឹងបើកចេញនូវអាថ៌កំបាំងទាំងឡាយ
គ្មានកំលាំងទេសម្រាប់គេ ហើយក៏គ្មានដែរអ្នកជួយណាម្នាក់
Load More