Surah Ta-Ha Translate in Khmer

ត ហា
ពុំមែនដើម្បីអ្នកអពមង្គលទេ ដែលយើងបានដាក់ចុះអាល់គួរអាន ទៅលើអ្នក
មានតែការរំលឹកមួយសំរាប់អ្នកដែលកោតខ្លាច
ជាការដាក់ចុះ មួយពីអ្នកដែលបានបង្កើតដី និងមេឃដ៏ខ្ពស់សន្លឹម
ម្ចាស់មហាសប្បុរសអ៊ីសតាវ៉ា លើអារ៉ស្ស
សម្រាប់លោក គឺអ្វីដែលមានឯមេឃ និងអ្វីមានឯដី និងអ្វីដែលមាន ចន្លោះទាំងពីរ និងអ្វីមានក្រោមដីសើម
ទោះបីអ្នកលើកសំឡេងខ្លាំង ក៏លោក ពិតជាដឹងនូវសំឡេងខ្សឹបខ្សៀវ និងអាថ៌កំបាំងបំផុត
អល់ឡោះគ្មានម្ចាស់ណា ក្រៅពីលោក។ លោកមាននាមទាំងឡាយដ៏ល្អបំផុត
រឿងនិទានរបស់មូសាបាន ដល់អ្នកហើយឬ?
នៅពេលដែលមូសាបានឃើញភ្លើងមួយ រួចគាត់បាននិយាយទៅ កាន់គ្រួសារគាត់ថា ចូរពួកអ្នកសម្រាកនៅទីនេះ យើងពិតជាបានឃើញភ្លើង សង្ឃឹម ថា យើងជាអ្នកដែលនាំមកកាន់ពួកអ្នកអំពីវានូវរងើកភ្លើងមួយ ឬក៏យើងនឹងប្រទះ ឃើញនៅឯភ្លើងនោះ មានអ្នកដែលបង្ហាញផ្លូវឱ្យ
Load More